ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះរថយន្តស៊ាំយ៉ុង ខ្ទេចក្បាលខាងមុខ របួសធ្ងន់ម្នាក់!

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី​ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ១ ឃុំត្រពាំងក្រ
ហម លើផ្លូវជាតិ៧៨ ក្នុងភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ហ៊ីយ៉ាន់ដាយ និងរថយន្តស៊ាំយ៉ុង បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើបរ រថយន្តសាំយ៉ុង របួសធ្ងន់ ត្រង់ជើងឆ្វេង មានឈ្មោះ សៃ ហុង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិអុន ឃុំលុងជ័រ ស្រុកអូរយាដាវ ដោយឡែកអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ឈ្មោះ ត្រេន ធឿន ភេទប្រុស រស់នៅភូមិគងជ័យ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ គ្មានរបួស ។ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការ វាស់វែង រករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកកូនមុំ រង់ចាំចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់