ព័ត៌មានជាតិ

រថយន្តដឹកផ្លែឈើ បែកកង់ក្រឡាប់ជះ ពេញផ្លូវ!

ព្រៃវែង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកផ្លែឈើមួយគ្រឿង បានបែកកង់ក្រឡាប់ជះផ្លែឈើពេញដងផ្លូវ សំណាងគ្មានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨អា ភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយខ្លួនឯង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4049 បើកបរដោយបុរសម្នាក់ អាយុ២៦ឆ្នាំ ដឹកផ្លែឈើពីប្រទេសវៀតណាម មកលក់នៅភ្នំពេញ លុះដល់ចំណុចកើតហេតុក៏បែកកង់ ក្រឡាប់ជះផ្លែឈើលើដងផ្លូវតែម្តង សំណាងគ្មាននរណាម្នាក់រងរបួសនោះទេ៕

មតិយោបល់