ប្រធានក្រុម Paris Saint Germain កីឡាករ Thiago Silva បាននិយាយថា រូបគេជឿជាក់ថា Neymar នឹងមិនចាកចេញពី League1 ឡើយនៅរដូវកាលក្រោយនេះ។
បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា Thiago Silva នឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីការពារ Neymar មិនឲ្យចាកចេញពី Paris Saint Germain ឡើយ។ ក្នុងនោះដែរ Thiago បាននិយាយថា Neymar កំពុងតែសាងភាពល្បាញល្បីយ៉ាងខ្លាំង ក្រោយពីកាចាកចេញពី Barcelona មកកាន់ Paris Saint Germain ជាពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងជាងមុន។ យ៉ាងណាវិញ ការចាកចេញទៅកាន់ក្លិបថ្មី មិនប្រាកដថា Neymar ទទួលបានប្រជាប្រិយដូចនៅ Paris Saint Germain ឡើយ។
ម្យ៉ាងវិញទៀតនោះ Paris Saint Germain កំពុងតែឡើងជើងយ៉ាងខ្លាំង ដែលទម្រង់លេងបែបនេះ ប្រាកដជាអាចធ្វើឲ្យ Neymar ទទួលបាននូវពានរង្វាន់ ដែលរូបគេចង់បាននោះដែរ។ ហេតុនេះហើយ Thiago Silva ជឿជាក់យ៉ាងមុតមាំថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ច្បាស់ជាបន្តលេងឲ្យក្រុម Paris Saint Germain ច្រើនរដូវកាលបន្តទៀត។
មតិយោបល់