ព័ត៌មានជាតិ

បើកលឿនពេក ក្រឡាប់រថយន្តរបួសធ្ងន់ទាំងម្តាយទាំងកូន!

ព្រះវិហារ: លោកអធិការស្រុករវៀង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង ខណ:ដែលមានរថយន្តមួយគ្រឿង បើកបរដោយ២នាក់ម្តាយកូន ក្នុងល្បឿនលឿន បានរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ជាងព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦២ ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ។

ក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចបានធ្វើការពិនិត្យ និងបញ្ជូនជនរងគ្រោះទាំង២នាក់ម្តាយកូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ឃុំរមណីយ៍៕

មតិយោបល់