កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា អាមេរិក បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការពិភាក្សាជាមួយកូរ៉េខាងជើង ចំពេលមានសញ្ញាភ្លើងខៀវ អំពីទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Kim Eui-kyeom អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា លោក មូន និយាយថា អាមេរិក បានមើលឃើញពីកិច្ចពិភាក្សា រវាងក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង បានលេចចេញជាភាពវិជ្ជមាន ខណៈភាគីអាមេរិក ក៏បានបង្ហាញពីបំណងរបស់ខ្លួន ដើម្បីចរចាជាមួយកូរ៉េខាងជើងផងដែរ។
យ៉ាងណាមិញប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាពិតជាមានសារ:សំខាន់ខ្លាំងណាស់ ក្នុងការជំរុញស្ថានការណ៍ដ៏ក្តៅគគុក ឲ្យក្លាយទៅជាការផ្សះផ្សា និងការសន្ទនាគ្នា នៅលើឧបទ្វីបកូរ៉េ៕
មតិយោបល់