ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

១ ឃ្លារបស់ ភិន សុដាលីស ធ្វើឲ្យទស្សនិកជន បន្តរិះគន់ ប៉ែន ចំរ៉ុង

ភ្នំពេញៈ នៅមិនទាន់ដាច់ស្រេចនៅឡើយនោះទេ សម្រាប់ចំណងស្នេហារវាង ភិន សុដាលីស និង ប៉ែន ចំរ៉ុង បើទោះបីជាតួប្រុសក្រមិចក្រមើម បានដាក់ពាក្យប្តឹងលែងលះនាងក៏ដោយ ហើយកំពុងធ្វើឲ្យទស្សនិកជនដិតដាម មានមន្ទិលចង់ដឹងថា សុខៗ ហេតុអ្វីបានជាផ្ទុះការលែងលះនេះកើតឡើង ឃើញថា អួតតាមកញ្ចក់ទូរទស្សន៍ស្រឡាញ់គ្នាសឹងអីនោះ ដែលធ្វើឲ្យទស្សនិកជនដាក់ការរិះគន់យ៉ាងធ្ងន់ៗ ទៅលើ ប៉ែន ចំរ៉ុង។

ថ្មីៗនេះ ក៏មានសំឡេងរិះគន់សារជាថ្មីម្តងទៀតទៅលើ ប៉ែន ចំរ៉ុង ក្រោយ ភិន សុដាលីស បាន Comments ទៅលើផេកហ្វេសប៊ុកមួយឈ្មោះ Khmer Troll មួយ ដោយនាងសរសេរថា “ស្រលាញ់អូនមិនគិតអូនមាន ឬក្រ អ្នកដឹងបានដឹង”

ការ Comments នេះ គឺបានស៊ីនិងសាច់រឿងរបស់នាងតែម្តង ដោយកន្លងមក ប៉ែន ចំរ៉ុង ធ្លាប់បានសន្យាថា នឹងចាប់ដៃរួមរស់ជាមួយនឹងគ្នាទោះមានឬក្រ។ ប៉ុន្តែការសន្យារបស់ ប៉ែន ចំរ៉ុង វាបានក្លាយទៅជាខ្យល់បាត់ទៅហើយ ដោយ តារាប្រុសរូបនេះ ធ្វើមិនបាននោះទេ។

ម្លោះហើយ អ្នកលេងហ្វេសប៊ុកបានធ្វើការ Comments តបនិង ភិន សុដាលីស ថា “ឃើញអូនកូនម្ចាស់ផលិតកម្មមួយទាំងមូល រឿងអីមិនតោង ដល់ពេលឪអូនមិនផ្តល់លុយឲ្យរឿងអី មិនដាក់មេប៉្រូច”។ អ្នកផ្សេងទៀត ក៏បាន Comments ផងដែរថា “មនុស្សដូចលោក ប៉ែន ចំរ៉ុង មហាថោកគ្មានទំនួលខុសត្រូវ គ្មានចិត្តអាណិតស្រលាញ់សូម្បីតែកូនខ្លួន មនុស្សប្រុសបែបនេះ គួរនៅឲ្យឆ្ងាយទើបល្អ។

សូមបញ្ជាក់ផងដែរថា ប៉ែន ចំរ៉ុង បានដាក់ពាក្យសុំលែងលះជាមួយភរិយាអត់ទាន់រៀបការរបស់លោក នាង ភិន សុដាលីស កាលពីថ្ងៃទី២៩ មេសា ហើយឡើងតុលាកា នៅថ្ងៃទី១២ ខែឧសភា ប៉ុន្តែរឿងនេះមិនទាន់ចប់នោះទេ៕

មតិយោបល់