ព័ត៌មានជាតិ

ពេជ្រ​ពណ៌​ផ្កាឈូក​ធំ​ជាង​គេ​ត្រូវ​បាន​ដាក់​ដេញថ្លៃ​

​ត្បូង​ពេជ្រ​ទម្ងន់ ៥៩,៦០​កា​រ៉ា​ត​ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ម្សិលមិញ​នេះ​នៅក្នុង​ប្រទេស​ស្វីស ដែល​តាម​ការរំពឹងទុក វា​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ ៦០​លាន​ដុល្លារ​អាមេរិក​។​
​ត្បូង​ពេជ្រ​មួយ​នេះ ត្រូវបាន​គេ​ហៅ​ឈ្មោះ​ថា “Pink Star” ដោយ​វា​មាន​ពណ៌​ផ្កាឈូក​ស្រស់ស្អាត និង​ទាក់ទាញ ត្រូវបាន​រកឃើញ​នៅក្នុង​អណ្ដូងរ៉ែ​មួយកន្លែង​កាលពី​ឆ្នាំ ១៩៩៩ វា​គឺជា​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​ធំជាងគេ​បំផុត​លើ​លោក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១០ មាន​ត្បូង​ពេជ្រ​មួយ​ឈ្មោះថា Graff Pink ត្រូវបាន​ដាក់​ដេញថ្លៃ ដោយ​ទទួលបាន​ទឹកប្រាក់ ៤៦,១៦​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ទម្ងន់ ២៤,៧៨​កា​រ៉ា​ត​៕​
pink_diamond_sothebys_auction

មតិយោបល់