កោះកុងៈ មានករណីឃាតកម្មមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានស្ត្រីម្នាក់ត្រូវបាននជនសង្ស័យជាប្តីចុង ធ្វើសកម្មភាពបាញ់សម្លាប់២គ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
តាមសេចក្តីរាយការណ៍បឋម បានបង្ហើបឲ្យដឹងថា ករណីឃាតកម្មប្តីចុងបាញ់សម្លាប់ប្រពន្ធខាងលើនេះ គឺសង្ស័យបណ្តាលមកពីភ្លើងប្រច័ណ្ឌ និងបានរកឃើញគ្រាប់កាំភ្លើង Ak47 ចំនួន២គ្រាប់ បាញ់ចំដើមទ្រូង និងបេះដូង របស់ស្ត្រីរងគ្រោះ ។ ដោយឡែកជនសង្ស័យជាប្តីចុង បានរត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់