ព័ត៌មានជាតិ

រន្ធត់! ក្រឡាប់រថយន្តដឹក M150 ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅចំណុចលោកយាយម៉ៅបាំងដៃ

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តដឹកM150 មួយគ្រឿង បានក្រឡាប់ខ្ទេចខ្ទី សង្កត់មនុស្សម្នាក់ស្លាប់ក្នុងរថយន្ត និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវគីរីរម្យ ត្រង់ចំណុចលោកយាយម៉ៅ បាំងដៃ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់ធ្លាក់ផ្លូវនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-1019 ដឹកភេសជ្ជ: M150 ជិះដោយបុរស២នាក់ បើកបរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ចំណែករថយន្តខ្ទេចខ្ទី ស្ទើរទាំងស្រុង៕

មតិយោបល់