ព័ត៌មានជាតិ

Update ៖ ក្មេងបង្កាត់ភ្លើងអាំងត្រី ភ្លើងឆេះដាបមេឃ ផ្អើលអស់ពេញក្រុងកំពង់ចាម..

កំពង់ចាម: មានករណីអគ្គិភ័យមួយបានឆាបឆេះ ព្រៃស្បូវក្នុងផ្ទៃបឹកកុក យ៉ាងសន្ធោសន្ធៅ ផ្អើលអស់សមត្ថកិច្ចនិងប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិបឹងកុក១សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។​

ភ្លាមនោះកម្លាំងអធិការនគរបាលក្រុង បានសហការជាមួយកម្លាំងអគ្គិភ័យខេត្តកំពង់ចាម ចុះទៅពន្លត់ភ្លាមៗ តែស្ថានភាពភ្លើងកាន់តែធំៗ ហើយលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដឹកនាំផ្ទាល់ យកកម្លាំងជួយអន្តរាគមន៍ មកពីស្រុកមួយចំនួនទាន់ពេលវេលា ដែលអាចគ្រប់គ្រងគ្រោះអគ្គិភ័យនេះបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋណាមួយទេ រឺរបួសដល់មនុស្សណាម្នាក់នោះឡើយ។

ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០រថយន្ត ក្នុងនោះ ៖
-ខេត្តកំពង់ចាម រថយន្ត ចំនួន២ គ្រឿង ប្រើទឹកអស់ ១៥ រថយន្ត
-ស្រុកព្រៃឈរ រថយន្ត ចំនួន១ គ្រឿង ប្រើទឹកអស់ ២ រថយន្ត
-ស្រុកចម្ការលើ រថយន្ត ចំនួន១ គ្រឿង ប្រើទឹកអស់ ១រថយន្ត
-ស្រុកកំពង់សៀម រថយន្ត ចំនួន១ គ្រឿង ប្រើទឹកអស់ ៧ រថយន្ត
-ស្រុកកងមាស រថយន្ត ចំនួន១ គ្រឿង ប្រើទឹកអស់ ១ រថយន្ត
-ស្រុកបាធាយ រថយន្ត ចំនួន១ គ្រឿង ប្រើទឹកអស់ ១ រថយន្ត
-ស្រុកស្ទឹងត្រង់ រថយន្ត ចំនួន១ គ្រឿង ប្រើទឹកអស់ ១ រថយន្ត
ខេត្តត្បូងឃ្មុំជួយអន្តរាគមន៍រថយន្តចំនួន២ គ្រឿង ប្រើទឹកអស់២ រថយន្ត ក្រោមការស្នើរ របស់លោកឧត្តមសេនីយ័ស្នងការនគេបាលខេត្តកំពង់ចាមមកចូលរួមសហការណ៍ក្នុងការពន្លត់នេះ ។

ចំណែកមូលហេតុ គឺបណ្តាលមកពីក្មេងបង្កាត់ភ្លើងអាំងត្រីក្បែព្រៃស្បូវមាត់បឹងកុក ។

មតិយោបល់