ឥណ្ឌាៈ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោកស្រី Nirmala Sitharaman បានព្រមានប្រទេសប៉ាគីស្ថានថា រដ្ឋាភិបាលក្រុងញូវដេលី នឹងចាត់វិធានការចំពោះទង្វើមិនសមស្របរបស់ប៉ាគីស្ថា នៅតំបន់កាស្មៀរ បន្ទាប់ពីមានការវាយប្រហារយ៉ាងឃោឃៅ ទៅលើជំរុំកងទ័ពមួយ ក្នុងទីក្រុងចាមូ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
យ៉ាងហោចណាស់ទាហានឥណ្ឌាចំនួន ៦ នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមអ្នកប្រយុទ្ធ បានវាយលុកជំរុំកងទ័ព Sunjuwan កាលពីថ្ងៃសៅរ៍ ខណៈអ្នកវាយប្រហារ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធដោយកាំភ្លើងជាបន្តបន្ទាប់ ក្នុងរយៈពេលជាងពីរថ្ងៃ។
កាលពីថ្ងៃចន្ទ លោកស្រី Sitharaman បាននិយាយថា «ប៉ាគីស្ថាន កំពុងពង្រីកវិសាលភាពនៃការភ័យខ្លាចមកកាន់ឥណ្ឌា ហើយយើងនឹងផ្តល់ភស្តុតាងដើម្បីបង្ហាញពីវា ដោយឲ្យក្រុមអ្នកធ្វើតាមបង្គាប់ទាំងនោះ វិលត្រឡប់ទៅប្រទេសប៉ាគីស្ថានវិញ»។
ដោយលោកស្រីបានបន្ថែមថា «ពួកគេគឺជាមេគំនិត សម្រាប់ការវាយប្រហារទាំងអស់នេះ …ប៉ាគីស្ថាននឹងត្រូវបង់ប្រាក់ ចំពោះទង្វើមិនសមស្របនេះ ដល់រដ្ឋាភិបាលឥណ្ឌា»៕
មតិយោបល់