ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយត្ន័ ទៅបុករថយន្តផ្ទុកហ្គាសរបស់ក្រុមហ៊ុន LPG របួសធ្ងន់ម្នាក់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានបុកជាមួយរថយន្តផ្ទុកហ្គាសរបស់ក្រុមហ៊ុន LPG បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងដោយម៉ូតូម៉ាក ហុងដាសេ៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ ១.ក.៤០៧១ បើកពីជើងទៅត្បូង ដោយបុរសម្នាក់ អាយុ៣៣ឆ្នាំ បានបុកជាមួយរថយន្តផ្ទុកហ្គាសរបស់ក្រុមហ៊ុន LPG ម៉ាកឌៀវោ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-7369 ដែលកំពុងបើកពីត្បូងទៅជើង ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់