ព័ត៌មានជាតិ

ចៀសបានចៀសទៅ! ឆក់ត្រី ខុសបច្ចេកទេស បែរជាឆក់ខ្លួនឯងស្លាប់

ស្ទឹងត្រែង: មានករណីបុរសម្នាក់ បានឆក់ចរន្តអគ្គិសនីស្លាប់ ខណ:ដែលទៅឆក់ត្រីតែម្នាក់ឯង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចអូរដួង ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សពជនរងគ្រោះឈ្មោះ ខុន សុខ: ភេទប្រុស បានទៅឆក់ត្រីតែម្នាក់ឯង នៅក្នុងអូរដួង ហើយត្រូវបានម៉ាស៊ីនឆក់ត្រីនោះឆក់ខ្លួនខ្លួនស្លាប់តែម្តង ។

ក្រោយពីហេតុការណ៍នេះកើតឡើង នៅម៉ោង៩និង១០នាទីយប់ ក៏ត្រូវបានអ្នកធ្វើចម្ការនៅក្បែរចុះទៅឆ្លុះកង្កែប ប្រទះឃើញស្លាប់ក្នុងអន្លង់តែម្តង៕

មតិយោបល់