កណ្ដាលៈ ជនជាប់ចោទម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពាក់ពន្ធ័ករណីលួចឡើងគាស់ដំបូលតូបលក់ទូរសព្ទមួយកន្លែង លួចយកបានទូរសព្ទជាច្រើនគ្រឿង សរុបជាង៣ពាន់ដុល្លារ ។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងត្បែង ឃុំសំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនជាប់ចោទខាងលើមានឈ្មោះ ឈៀង មាំង អាយុ៣៤ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់លេខ០២១ ដ.ក.ច.ខ.ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពាក់ពន្ធ័ករណីគាស់ដំបូលតូចលក់ទូរសព្ទ ដែលប្រព្រឹត្តនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយលួចបានទូរសព្ទជាច្រើនគ្រឿង ក្នុងនោះមានម៉ាក គិតជាទឹកប្រាក់ជាង៣ពាន់ដុល្លារឯណោះ ៕


មតិយោបល់