ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើងបណ្ដាលឲ្យទ្រព្យសម្បតិ្ត និងផ្ទះ ៣ខ្នងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់

កំពង់ឆ្នាំង: នៅវេលាម៉ោង ១២និង០០នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆាប់ឆេះផ្ទះពលរដ្ឋ យ៉ាងសន្ធោសន្ធៅខ្ទេចអស់ទាំងស្រុងចំនួន ៣ខ្នង។

ជនរងគ្រោះទី១ឈ្មោះ ឡិប កៃ អាយុ ៣២ឆ្នាំមានប្រពន្ធឈ្មោះ សាវុធ ពីសាហាន អាយុ ៣០ឆ្នាំ ផ្ទះមានទំហំ ៦X៨ម៉ែត្រ។
ជនរងគ្រោះទី២ឈ្មោះ សុះ អ៊ីសា អាយុ ៦៦ឆ្នាំ ប្រពន្ធឈ្មោះ សា រ៉ស់ អាយុ ៦៥ឆ្នាំ ផ្ទះមានទំហំ ៦X៨ម៉ែត្រ។
ជនរងគ្រោះទី៣ឈ្មោះ សុះ សាវុធ អាយុ ៥៩ឆ្នាំ ប្រពន្ធឈ្មោះ ម៉ាន សារ៉ស់ អាយុ ៥៨ឆ្នាំ ផ្ទះទំហំ ៤X៥ម៉ែត្រ។

សម្ភារ:បាត់បង់៖
ផ្ទះ ៣ខ្នង
ថវិកា៥០០ ដុល្លារ
លុយខ្មែរចំនួន៣,៥០០,០០០ រៀល
មាសចំនួន ៤តម្លឹង និងសម្ភារ:ក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង ។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង៕

មតិយោបល់