ព័ត៌មានជាតិ

រថយន្តតាក់ស៊ីម៉ែត្រ ប៊្លែក&វ៉ាយ បុកគេហើយរត់ ត្រូវប្រជាពលរដ្ឋដេញឃាត់បាន!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង គឺជារថយន្តតាក់ស៊ី ប្ល៊ែក&វ៉ាយ បើកបរដោយបុរសម្នាក់បានបុកជាមួយម៉ូតូនៅមុខសណ្ឋាគារវ៉ាស៊ីនតោន ហើយព្យាយាមបើករត់គេចតែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងបើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រ ប៊្លែក&វ៉ាយ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-4992 បើកបរដោយបុរសម្នាក់ បុកពីក្រោយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យហើយរថយន្តក៏ព្យាយាមបើករថយន្តមកដល់ផ្លូវR6 ត្រូវបានរថយន្ត២គ្រឿងដេញកាក់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់