ព័ត៌មានជាតិ

អា​មេ​រិក​ព្រ​មាន​កូ​រ៉េ​ខាង​ជើង​​ពី​បំណង​ក្នុង​ការសាកល្បង​តេស្ត​នុយក្លេអ៊ែរ​លើក​ទី ៤

វ៉ា​ស៊ិន​តោន​: សហរដ្ឋអាមេរិក​បាន​ចេញ​មក​ព្រមាន​ដល់​ប្រទេស​កូរ៉េខាងជើង​លើ​បំណង​ក្នុង​ការសាកល្បង​តេស្ត​នុយក្លេអ៊ែរ​លើក​ទី ៤ ​របស់ខ្លួន​នៅក្នុង​ពេល​ណាមួយ​ក៏ដោយ​។​
ap_north_korea_missile_launch_jt_121212_wg
​លោក​អ្នក​តំណាង​ឲ្យ​រដ្ឋាភិបា​លអា​មេរិក​បាន​និយាយថា​ក្នុង​សកម្មភាព​ទាំងឡាយ​ណា​ដែល​កូរ៉េ​ខាងជើង​មាន​បំណង​ក្នុង​ការសាកល្បង​នុយក្លេអ៊ែរ​ឬ​មី​ស៊ី​ល​នៅ​មានន័យថា​ខ្លួន​នឹង​ធ្វើឲ្យ​មាន​ការរំលោភបំពា​ន​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​កង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ហើយ​ធ្វើ​បែប​នេះ​នឹង​បន្តឲ្យមាន​ការតានតឹ​ង​និង​ការកានតែ​ឃ្លាតឆ្ងាយ​ពី​គ្នា​លើ​ការព្យាយាម​រក​ដំណោះស្រាយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ថ្មីៗ​នេះ​លោក​ Ryoo Kihl-Jae ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​បាន​និយាយ​ទៅកាន់​ក្រុម​អ្នកបង្កើត​ច្បាប់​ថា​ហាក់ដូចជា​មាន​សញ្ញា​មួយចំនួន​ដែល​បញ្ជាក់​ពី​ការត្រៀមខ្លួន​បាញ់​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ខ​ណះ​ដែល​បន្ទាប់មក​ក៏​មាន​នូវ​ការ​សេចក្តីថ្លែងការណ៍​បដិសេធ​ចេញពី​ក្រសួង​ការពារ​ជាតិ​ថា​វា​មិន​អាច​ជា​ការពិត​នោះទេ​៕​

មតិយោបល់