ព័ត៌មានជាតិ

អ្នកខណ្ឌមានជ័យ និងដង្កោ នឹងមានភ្លើងប្រើប្រាស់វិញ​ នៅម៉ោង១២និង១០នាទីថ្ងៃត្រង់

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា​បានឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង៥នាទីព្រឹក នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS២-F២B) ដែលមានទីតាំងស្ថិតនៅ៖ ១.តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២.តាមបណ្តោយផ្លូវចម្ការដូង ចាប់ពីស្ពានដែកចម្ការដូងរហូតដល់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញចូលP១៩០៧។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

មតិយោបល់