ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន៥នាក់ រួចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមនោះធ្វើសកម្មភាពប្លន់២ករណី កាលពីដើមខែមិនា ហើយត្រូវសមត្ថកិច្ចសហការបង្ក្រាបបាន ជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ដល់១៣ខែមិនានេះ ។
ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ នៅវេលាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ក្រោយបញ្ចប់និតិវិធីរបស់សមត្ថកិច្ច។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៥នាក់ខាងលើ៖ ទី១ឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិមិត្តភាពសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ទី២ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង (មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ទី៣ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្ន ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។ ទី៤ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី៥ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមាន
ជ័យ។
សមត្ថកិច្ចឱ្យដឹងទៀតថា កាលពីដើមខែមិនា ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្លន់ចំនួន២ករណីក្នុងនោះ កាលពីថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ០១និង០០នាទីរំលងអធ្រាត្រ ក្រុមខាងលើបានធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-2166 នៅចំណុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ រីឯករណីទី២ កាលពីថ្ងៃទី០៦មិនា២០១៩ វេលាម៉ោងប្រហែល០៦ និង៣០នាទី ក្រុមខាងលើធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពពីនគរបាលបន្តថា ក្រោយពីមានសកម្មភាពខាងលើរយៈពេលបីថ្ងៃគឺថ្ងៃទី១០មីនា រហូតមកដថ្ងៃទី១៣ ខែមនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលឃណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌ ទួល
គោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបជាក់ស្តែង ក្រុមចោរប្លន់ប្រដាប់អាវុធទាំង០៥នាក់ (ប្រុស ០៤ស្រីម្នាក់) ដោយក្នុងនោះធ្វើការដកហូតវត្ថុតាង អាវុធខ្លីមួយដើម ម៉ាក កា-៥៩1ដើម ម៉ូតូចំនួន០២ គ្រឿង ម៉ាកHonda Beat ពណ៌ ខៀវលាយស (ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ)៕
មតិយោបល់