ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅផ្លូវ បេតុង ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ឆាំ គាន ភេទប្រុស អាយុ ៥៨ឆ្នាំ ។
ផ្ទះប្រភេទសំណង់ : ថ្មបេតុង (៤ម៉ែត្រ×១៦ម៉ែត្រ) ។

ខូចខាត៖ បន្ទប់ (៣ម៉ែត្រ×៤ម៉ែត្រ) ពូកគ្រែ ឈើ ម៉ាស៊ីនត្រជាក់ នឹងពុំបានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

  • ស្លាប់មនុស្ស : គ្មាន ។
  • របួសមនុស្ស : គា្មន ។

  • រថយន្តអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្ត ស្មើ០៤ម៉ែត្រគូប ។

  • រថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ១គ្រឿង ពុំបានប្រើប្រាសទឹក ។
  • ពន្លត់ចប់នៅវេលាម៉ោង ១និង២០នាទីរសៀល នាថ្ងៃខែឆ្នាំ ដដែល ៕

មតិយោបល់