ព័ត៌មានជាតិ

សមត្ថកិច្ច២ខេត្តសហការគ្នាដេញឃាត់ខ្លួនជនសង្ស័យបាន៣នាក់ករណីឆក់ខែ្សកពីកន្លែងទូរលក់គ្រឿងអលង្ការួចបើករថយន្តរត់…

កំពង់ស្ពឺ ÷ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង 2និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីឆក់ខ្សែផ្លាកទីន នៅទូលក់មាស ចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ ។ ជនសង្ស័យប្រើមធ្យោបាយរថយន្ត០១គ្រឿង ម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2BP-3306 ធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីន ពីកន្លែងទូរលក់គ្រឿងអលង្កាខាងលើ រួចបើករថយន្តរត់គេចខ្លួន មកដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក  ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បានទាំងមនុស្ស និងរថយន្ត ។
ក្នុងកិច្ចប្រតិបត្តិការនេះ ធ្វើឲ្យមានការខូចខាតរថយន្តចំនួន ០៣គ្រឿង ( ធ្ងន់១គ្រឿង និងស្រាល២គ្រឿង) និងរងរបួសមន្រ្តីនគរបាលម្នាក់ឈ្មោះ លោកព្រឹន្ទបាលទោ យួន សុផា មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖ រថយន្តម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ០១គ្រឿង ស្លាកលេខមុខក្រោយចំនួន០២ (ភ្នំពេញ2BP-3306) នៅក្នុងរថយន្ត និងខ្សែកផ្លាកទីន ចំនួន០១ខ្សែ ។
ចំពោះជនសង្ស័យខាងលើ កម្លាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ បានប្រគល់ជូនអធិការនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់