ព្រះសីហនុៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦និង ៣០នាទី នៅចំណុចវត្តសមាធិ ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន អំពើលួចមួយកើតឡើង ។
ក្រោយពីទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់។ រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។
ជនសង្ស័យ៣នាក់ ១ឈ្មោះ ស៊ីវ ឡា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ អោ វាសនា ហៅ ស្នា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និងទី៣-ឈ្មោះ រិន ប៉ៃលិន ហៅ ប៉ៃលិន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ យស បូផា ភេទ ស្រី អាយុ ៦៥ឆ្នាំ ជាសមានជិកគណៈកម្មាធិការវត្ត មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ កុំព្យូទ័រយួរដៃ១គ្រឿង ទូរសព្ទដៃ១គ្រឿង លុយ ៣០០,០០០រៀល។
ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់