ព័ត៌មានជាតិ

សែនរន្ធត់! បាត់កូន​ពី​ផ្ទះ ៤ថ្ងៃ ខំប្រកាសរកតាម Facebook តែចុងក្រោយ គេប្រទះឃើញសពក្មេងស្រី ស្លាប់អណ្ដែតទឹកទ្បើងហើម ក្នុងស្រះ

ស្វាយរៀង: កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់ លង់ទឹកស្លាប់ ស្ថិតនៅក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ជាមួយគ្នា។

សព​ក្មេងស្រីរងគ្រោះ ​ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែត​ក្នុង​ស្រះ​ទឹកឡើង​ហើម​ទៅហើយ ស្ថិតនៅ​ខាងក្រោយ​ផ្ទះ ឈ្មោះ អៀក ស៊ីថា ភេទ​ប្រុស អាយុ៤២ឆ្នាំ ចម្ងាយ ២៣ម៉ែត្រ ស្ថិត​ក្នុងភូមិបាត់​ថង់ ឃុំ​គគី​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។

ក្មេងស្រី​រងគ្រោះ​ បាន​បាត់​ខ្លួន​ពីផ្ទះអស់រយ:ពេល ៤ថ្ងៃ ហើយ​ត្រូវបានម្ដាយឪពុក ប្រកាស​តាម​ប្រព័ន្ធ​ទំនាក់ទំនង Facebook ដោយសរសេរថា៖ «សូម​បងប្អូន​ជួយ​រក​ក្មេងស្រី ឬ​បានឃើញ​ក្មេងស្រី ដែល​បាន​បាត់​កាលពី​ម៉ោង​ប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បើ​បានឃើញ​ក្មេងស្រី​ដូច​រូប​ក្នុងការ​បង្ហោះ​នេះ សូមជួយ​ទំនាក់ទំនង​មក​លេខ ០៩៧៥៣៥០៣៥៧ ។ ជនរងគ្រោះ​ឈ្មោះ វ៉ាន់ នីសា ភេទ​ស្រី អាយុ២ ឆ្នាំ៤ខែ មាន​ឪពុក​ឈ្មោះ ស៊ីម វ៉ាន់ អាយុ៤១ឆ្នាំ ម្ដាយ​ឈ្មោះ ស៊ុន គ​ន្ធា អាយុ២៤ឆ្នាំ រស់នៅ​ភូមិឃុំកើតហេតុ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច​ជំនាញ​ បានចុះទៅធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ​ក្មេងស្រីរងគ្រោះ​ បាន​រអិល​ជើង ​ធ្លាក់​ចូលក្នុង​ទឹកស្រះ​ បណ្ដាលឲ្យលង់​ស្លាប់តែម្ដង បន្ទាប់មកក៏​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់