ព័ត៌មានជាតិ

មន្រ្ដីបរិស្ថានម្នាក់ ជិះម៉ូតូសុខៗ ក៏ដួលបាត់មាត់ស្ដូក!

កោះកុងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវ ៤៨ ត្រង់ចំណុច បង្គោលគីឡូម៉ែត ៥៧ និង៥៨ ស្ថិតក្នុងភូមិជីមាល ឃុំឣណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះ ឈ្មោះ ខែម មន្នី ភេទប្រុស មុខរបរជាមន្រ្ដីបរិស្ថាន ស្រុកបូទុមសាគរ បានជិះម៉ូតូម៉ាក់ WAVE ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅកោះកុង លុះដល់ចំណុចកើតហេតុ ក៏បានដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះ កម្លាំងជំនាញយកករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំសាច់ញាតិយកត្រលប់ទៅកាន់គេហដ្ឋានវិញ៕

មតិយោបល់