ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងទទួលផលចោរកម្ម ឃាត់ខ្លួនបាន០៤នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងទទួលផលចោរកម្ម ដោយក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ផងដែរ។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅចំនុចបន្ទប់ជួលលេខ2 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យដោយឃាត់ខ្លួនមនុស្សចំនួន4នាក់ ក្នុងនោះ ប្រុស3ស្រី1 និងចាប់យកវត្ថុតាងរួមមាន។1-ម៉ូតូ7គ្រឿង-ទូរសព្ទ័7គ្រឿង-ដាវ1ដើម-ស្លាកលេខឡាន1, ក្រាមសរថ្លា2កញ្ចប់តូច, កាតគ្រីម៉ូតូ1, កាងម៉ូតូ1, ក្បាំងម៉ូតូ1, លុយខ្មែ150.000រៀល, សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចប្បន្នកំពុងសហការជាមួយការិយាល័យព្រហ្មទណ្ឌរាជធានីដើម្បីបន្តនិតិវិធី៕

photo_2016-06-15_19-51-06

photo_2016-06-15_19-51-09

photo_2016-06-15_19-51-13

photo_2016-06-15_19-51-15

photo_2016-06-15_19-51-18

photo_2016-06-15_19-51-20

មតិយោបល់