ព័ត៌មានជាតិ

ចេះរបេះក្បាច់! ដោតភ្លើងមិនប្រុងប្រយ័ត្្នឆក់ប្រកាច់ផ្តាច់សង្ខារខ្លួនឯង

ស្ទឹងត្រែង: បុរសម្នាក់បានឆក់ខ្សែរភ្លើងស្លាប់ភ្លាមៗខណ:ពេលកំពុងតែយកឌុយម៉ូទ័របូមទឹកទៅដោតជាមួយនឹងព្រីភ្លើងដែលមានភ្លើងនៅច្រាំងទន្លេមេគង្គ។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូររុន ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឿង តុលា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាយឲ្យជនរងគ្រោះឆក់ស្លាប់នោះគឺ មុនដំបូងជនរងគ្រោះបានយកខ្សែភ្លើងទៅដោតភ្ជាប់ចរន្តភ្លើងនៅលើផ្ទះរួចជាស្រេចបន្ទាប់មកជនរងគ្រោះក៏បានកាន់ព្រីដែលទើបនឹងដោតឲ្យមានភ្លើងនោះយកទៅមាត់ច្រាំងទន្លេក្រោយមកជនរងគ្រោះបានយកដោតឌុយម៉ូទ័របូមទឹកដែលទុកនៅមាត់ច្រាំងទន្លេ មកដោតភ្ជាប់គ្នាដើម្បីបូមទឹក ភ្លាមនោះដោយសារតែដៃជនរងគ្រោះមានជាតិសើមទើបធ្វើឲ្យ ឆ្លងភ្លើងឆក់ស្លាប់ភ្លាមៗតែម្តងទៅ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕

មតិយោបល់