ព័ត៌មានជាតិ

(មានវីដេអូ) រថយន្តដឹកសាំងក្រុមហ៊ុន សាវីម៉ិច បះគ្នាជាមួយរថយន្តកូរ៉េ បណ្តាលឲ្យមានអ្នករបួសជិត ១០នាក់ នៅសៀមរាប

សៀមរាបៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកសាំង របស់ក្រុមហ៊ុនសាវីម៉ិច ពណ៌ស ស្លាកលេខភ្នំពេញ 4A-2177 បានប៉ះជាមួយឡានកូរ៉េ ពណ៍ស ស្លាកលេខសៀមរាប 2A-5480 បណ្ដាលឲ្យមានអ្នករងរបួស ៨នាក់ (៣នាក់បញ្ចូនទៅពេទ្យហើយ)។

ហេតុការណ៍រថយន្តធុនធំប៉ះគ្នាជាមួយរថយន្តធុនកណ្តាល ដែលសំណាងល្អគ្មានអ្នកស្លាប់នេះ បានកើតឡើងនៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ក៏បានបណ្តាលឲ្យរថយន្តទាំងពីរ ខូចខាតធ្ងន់ធ្ងរផងដែរ៕

https://www.youtube.com/watch?v=eVBVKzIF6g0

មតិយោបល់