រតនគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៣៣-៥៣៤ លើផ្លូវជាតិ៧៨ ឃុំត្រពាំងច្រេស ត្រង់ចំណុច មុខវត្តសង្គមមានជ័យ(វត្ត ត្រពាំងច្រេស) ខេត្តរតនគិរី។
រវាងរថយន្តម៉ាក Vigo ពណ៌មាស ពាក់ស្លាកលេខ រតនគិរី2A-0777 បើកបរដោយឈ្មោះ មួង ប៉ាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាវែងលើ ទីរួមស្រុកតាវែង ខេត្តរតនគិរី មុខរបរ ជាគណៈអភិបាលស្រុក និងអ្នករួមដំណើររងរបួសធ្ងន់២នាក់ ឈ្មោះ ស្រាយ រីត ជាម្តាយអ្នកបើកបររថយន្ត អាយុ៥៨ឆ្នាំ និងឈ្មោះ យាបសាត ជាឪពុក អាយុ៥៧ឆ្នាំ។ ចំណែកអ្នកបើកបរម៉ូតូ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1c5421 ឈ្មោះគង់ ប៊ុនឡេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ រងរបួសស្រាល រស់នៅភូមិឃុំកើតហេតុ។ អ្នករបួសបានរថយន្ត សាមុយស្រុកកូនមុំដឹកយកទៅមន្ទីរពេទ្យខេត្តដើម្បីព្យាលបាល។
ចំណែកវត្ថុតាង ទាំង២យកមករក្សាទុកនៅអធិការស្រុកដើម្បីដោះស្រាយពេលក្រោយ៕
មតិយោបល់