ព័ត៌មានជាតិ

ដុតសំរាមស្លឹកឈើងាប់ៗឆេះរាលដាលដល់កន្លែងស្តុកអេតចាយសរុបប្រហែលជាង ៣,០០០,០០០រៀល

សៀមរាប: កាលពីវេលាម៉ោង២និង៣០នាទីនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ ស្ថិតនៅចំនុច កន្លែងទិញអេតចាយ ក្រុមទី ៧ ភូមិ ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប មានម្ចាស់ឈ្មោះ លឿង ប៊ុនចូវ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មានករណីអគ្គិភ័យ កើតឡើងបណ្ដាលឲ្យឆេះ ខូចខាតគំនរកំទិចជ័រសំបកទូរទស្សន៍អេតចាយ ដែលខ្លួនស្តុកទុកនៅខាងក្រោយដែលមានតម្លៃប្រហែលជាង ៣,០០០,០០០រៀល។
មូលហេតុ: អ្នកជិតខាងឈ្មោះ ជា ម៉ិច ភេទ ប្រុស អាយុ ៤១ឆ្នាំ បានដុតសំរាមស្លឹកឈើងាប់ៗ នៅដីរបស់ខ្លួន ដែលជាប់នៅកន្លែងកើតហេតុ ហើយក៏ឆេះរាលដាលដល់កន្លែងអេតចាយតែម្ដង។
ក្នុងហេតុការនេះដែរសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន០៣ឡាន(ឡានទឹកអធិការដ្ឋានក្រុងសៀមរាប០១ឡាន,ឡានទឹកស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០១ឡាន)ទើបរលត់ជាស្ថាពរ៕

 

មតិយោបល់