ព័ត៌មានជាតិ

អ្នកបើកកង់បីចិត្តសឿង បើកកៀររថយន្តហើយមិនព្រមដោះស្រាយ

ភ្នំពេញ: រថយន្ត highlander មួយគ្រឿងខណ:ពេលដែលកំពុងបើកសុខៗ ស្រាប់តែម៉ូតូកង់បីបើកវ៉ាជែងរួចបត់ចូល បណ្តាលឲ្យកៀប៉ះកាងផ្នែកខាងមុខរងការខូចខាត តែម្ចាស់កង់បីចិត្តសឿងមិនព្រមដោះស្រាយជាមួយខាងម្ចាស់រថយន្តឡើយ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលការពារវេលាម៉ោង ១២និង១៥ ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវលេខ105K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក highlander មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-4342 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-6407 បើកបរដោយបុរសម្នាក់ស្របទិសមកពីក្រោយបានវ៉ាជែងរួចបត់ចូលវិញ បណ្ដាលឲ្យកៀរកាងរថយន្តផ្នែងខាងមុខរងការខូចខាតតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតហេតុរួចភាគីម្ចាស់រថយន្តព្យាយាមសម្របសម្រួលជាមួយម្ចាស់កង់បីដែរ ដោយឲ្យភាគីខាងកង់បីជួយចេញសំណង់ខ្លះ ដើម្បីយកទៅជួសជុល។ ប៉ុន្តែម្ចាស់កង់បីចិត្តសឿងមិនធ្វើការដោះស្រាយជាមួយម្ចាស់រថយន្តទេ។

ក្រោយកើតហើយសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ទីតាំងកីឡាការដើម្បីធ្វើការរបស់វែង យកសម្ភារ:ទៅរក្សាទុករង់ចាំការដោះស្រាយគ្នាបន្ត៕

មតិយោបល់