ដំបៅក្រពះ គឺជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់ការរំលាយអាហារ ហើយភាគច្រើនវាកើតមានចំពោះក្រុមមនុស្សមានវ័យចំណាស់។ បើយោងតាមការស្រាវជ្រាបានរកឃើញថា មូលហេតុចម្បងបំផុតដែលបណ្តោលឲ្យកើតមានបញ្ហាដំបៅក្រពះ ដោយសារតែការឆ្លងមេរោគបាក់រី Helicobacter pylori។
ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ក្រៅពីប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារ ជំងឺដំបៅក្រពះ អាចព្យាបាលឲ្យឆាប់ជាសះស្បើយបានតាមរយៈការទទួលទានអាហារមួយចំនួន។
ការ៉ុត
វត្តមាននៃវីតាមីន A នៅក្នុងការ៉ុត មានសមត្ថភាពខ្លាំងបំផុតក្នុងការទប់ស្កាត់ជំងឺកំបៅក្រពះ រលាកក្រពះ ឬបញ្ហារំលាយអាហារ។ អ្នកអាចបន្ថែមការ៉ុតនៅស៊ុប ឬទទួលទានឆៅ ជារៀងរាល់ថ្ងៃក៏បានដែរ។
ទឹកឃ្មុំ
ទឹកឃ្មុំមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាព និងស្បែកនោះទេ វាក៏មានឥទ្ធិពលការពារស្រទាប់នៃក្រពះមិនឲ្យខូចខាតផងដែរ។ ការទទួលទានទឹកឃ្មុំ រាល់ថ្ងៃ អាចរារាំងការលូតលាស់នៃបាក់តេរី និងជួយបំបាត់បញ្ហាដំបៅក្រពះ។ អ្នកអាចទទួលទានទឹកឃ្មុំមួយស្លាបព្រាជារៀងរាល់ព្រឹក ឬចុចជាមួយនំប៉័ងសម្រាប់អាហារពេលព្រឹកក៏បានដែរ។
ខ្ទឹមស
ខ្ទឹមសមួយកម្ពឹសតូច មានសមត្ថភាពគ្រប់គ្រងលើបាក់តេរី H. pylori ដែលបណ្តោលឲ្យកើតជំងឺដំបៅក្រពះបាន ព្រោះវាមានធាតុផ្សំប្រឆាំងនឹងបាក់តេរីដ៏ខ្លាំងក្លាយ។ អ្នកគ្រាន់តែបន្ថែមខ្ទឹមស ២ទៅ៣កំពឹសទៅក្នុងអាហារ ហើយទទួលទានជារៀងរាល់ថ្ងៃ ជំងឺនឹងឆាប់ជា។
ខាត់ណាផ្តា
ខាត់ណាផ្តា មានផ្ទុកសារធាតុ sulforaphane ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី H. pylori ។ តាមការពិសោធន៍មួយបានបង្ហាញថា អ្នកដែលទទួលទានខាត់ណាផ្តា ២ដងក្នុងមួយសប្តាហ៍ នឹងជៀសផុតពីផលអវិជ្ជមានដោយសារបាក់តេរីដំបៅក្រពះ ៧៨ភាគរយ។ ក្រៅពីទប់ស្តាត់បញ្ហាដំបៅក្រពះ ខាត់ណាផ្តា ក៏ជាប្រភពនៃវីតាមីន C និងជាតិសរសៃដែលល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។
ផ្តាខាត់ណាពណ៌ខៀវ
ការស្រាវជ្រាបានបង្ហាញថា ផ្តាខាត់ណាពណ៌ខៀវ មានផ្ទុកសារធាតុគីមីម្យ៉ាងដែលគេហៅថា sulforaphane អាចលុបបំបាត់បាក់តេរី ដែលបង្កឲ្យកើតជំងឺដំបៅក្រពះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺដំបៅក្រពះ អ្នកគួរតែទទួលទានជាអាហារថ្ងៃត្រង់៕
ប្រភព៖ boldsky
មតិយោបល់