ព័ត៌មានជាតិ

ជួញបានវាគ្រាន់ ដល់ប៉ូលិសតាមទាន់ ខ្នោះបានសម្រេច

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ប្ញស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងដកហូតថ្នាំញៀន២៨កញ្ចប់តូច។

ប្រតិបត្តិការស្រាវជ្រាវ និងឈានទៅការឃាត់ខ្លួនជនសង្ស័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីឈានចូលថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០១៨ ត្រង់ចំណុច ផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ទន់ វុត្ថា ហៅអាស្មាស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិត (ជួញដូរ) និងទី២.ឈ្មោះ វ៉ា បញ្ញា ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដើមអំពិល សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មុខរបររត់កង់បី (ប្រើប្រាស់)។

វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន២៨កញ្ចប់តូច ក្រដាសប្រាក់ ១០០រៀល ចំនួន១០សន្លឹក ម៉ូតូ១គ្រឿងម៉ាក ហុងដា ធូដេ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ១DD-2372។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់