ព័ត៌មានជាតិ

Lenovo ទិញ Motorola Mobility ពី Google ដោយ​ជោគជ័យ​

​ក្រុមហ៊ុន Lenovo បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ខ្លួន​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ក្នុង​ការទិញ​ក្រុមហ៊ុន Motorola Mobility ពី​ក្រុមហ៊ុន Google ក្នុងតម្លៃ ២,៩​ពាន់​លាន​ដុល្លារ​អាមេរិក
ដើម្បី​ពង្រីក​ខ្លួន​ឲ្យ​ធំ​ក្លាយជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ធំ​លំដាប់​ទី​៣​។​
​កាលពី​ថ្ងៃ​ទី​២៩​ខែ​មករា ឆ្នាំ ២០១៤ ក្រុមហ៊ុន Lenovo បាន​ទិញ​យក Motorola Mobility ពី​ក្រុមហ៊ុន Google ក្នុងតម្លៃ ២,៩​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កិច្ចព្រមព្រៀង​នោះ​នៅ​ពេល​នេះ មិនទាន់​ធ្វើ​ឡើង​នោះទេ ព្រោះ​រង់ចាំ​ការ​ត្រូវ​ពិនិត្យ​ពី​គណៈកម្មការ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​គឺ​ត្រូវ​ផ្ដល់​ប្រាក់​គ្រប់គ្រាន់​តាម​កិច្ចសន្យា​។​
​ការទិញ​នេះ គឺ​មិនមែន Lenovo ទិញយក Motorola Mobility ដាច់​ពី Google គឺ​គ្រាន់តែ​ទិញ​យក​ស្លាក​សញ្ញា Motorola Mobility និង​ប៉ាតង់​មួយចំនួន​ប៉ុណ្ណោះ ដោយឡែក​ប៉ាតង់​ផ្សេងៗ​ត្រូវបាន Google ជា​អ្នកគ្រប់គ្រង​ដដែល​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ដើមឆ្នាំ ២០១១ ក្រុមហ៊ុន Motorola បាន​បែក​ចែក​ជា​ពីរ​ក្រុមហ៊ុន​មួយ​គឺ Motorola Solution និង Motorola Mobility ហើយ​ក្រោយមក​នៅ​ខែ​សីហា ឆ្នាំ ២០១១ ក្រុមហ៊ុន Google បាន​ចំណាយលុយ ១២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ទិញយក Motorola Mobility ៕​
lenovo-acquires-motorola-mobility

មតិយោបល់