ស្មាតហ្វូន Huawei P8 ថ្មីរបស់ក្រុមហ៊ុនយក្សចិនមួយនេះ លក់ដាច់គ្មានសល់នៅក្នុងទឹកដីកំណើត នៅថ្ងៃចេញលក់ដំបូង ដែលបានធ្វើឲ្យក្រុមហ៊ុនដទៃភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ស្មាតហ្វូន P8 ត្រូវបានដាក់លក់នៅក្នុងប្រទេសចិនតាមរយៈក្រុមហ៊ុន Vmall ដែលជារបស់ Huawei ផ្ទាល់ ដោយលក់ក្នុងតម្លៃ ៥៧៩ដុល្លារអាមេរិក ពោលគឺមានតម្លៃប្រហាក់ប្រហែលទៅនឹងស្មាតហ្វូនត្រកូល Galaxy S និង iPhone របស់ក្រុមហ៊ុន Apple។ Huawei P8 ដែលទើបប្រកាសបង្ហាញកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅនេះ មានកម្រាស់ស្ដើងជាង iPhone 6 និង Samsung Galaxy S6 ដែលនឹងលក់នៅលើទីផ្សារតម្លៃប្រមាណជាជាង ៥០០ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា Huawei P8 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android 5.0 Lollipop អេក្រង់ទំហំ ៥,២អ៊ីង មានអង់ប្រតិបត្តិការ octa-core 2 GHz HiSilicon Kirin 930 processor មាន RAM ទំហំ 3GB និងមានកាមេរ៉ាទំហំ ១៣មេហ្គាភិចសែល៕
ព័ត៌មានជាតិ
មតិយោបល់