(អ៉ីស្រាអែល)៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសអ៉ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងបិទបញ្ចប់ការកាន់តំណែង ជានាយករដ្ឋមន្ត្រីអស់រយៈពេល ១២ឆ្នាំមកនេះរបស់លោក Benjamin Netanyahu។
មេដឹកនាំគណបក្ស Yesh Atid លោក Yair Lapid បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថារដ្ឋាភិបាលចម្រុះមួយដែលមាន៨ គណបក្សចូលរួមត្រូវបានបង្កើតឡើង ហើយនៅក្រោមការបង្កើតរដ្ឋាភិបាលចម្រុះថ្មីនេះ លោក Yair Lapid និងមេដឹកនាំគណបក្ស Yamina លោក Naftali Bennett ត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី ប្ដូរវេនម្នាក់ម្ដង ដោយលោក Bennett នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីមុន ហើយទើបប្រគល់តំណែងនេះឱ្យលោក Lapid។
រដ្ឋាភិបាលចម្រុះថ្មីរបស់ក្រុមគណបក្សប្រឆាំងនៅត្រូវឆ្លងកាត់អនុម័តយល់ព្រមពីសភាអ៉ីស្រាអែលជាមុនសិន ស្របពេលលោក Benjamin Netanyahu អាចនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលធ្វើទៅបានដើម្បីបញ្ចុះបញ្ចូលឱ្យសមាជិកសភាបោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ៕
មតិយោបល់