កណ្ដាលៈ នៅមុននេះបន្តិចវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងតំណាងអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល និងកម្លាំងចម្រុះ បានចុះអនុវត្តន៍ដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិ ក្នុងរោងចក្រ ហ្គាវ័ន្ត ទាំងមូល ស្ថិតក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដីកាសម្រេចរក្សាការពារនេះ គឺមានលេខ ៣៨៣(គ)ចុះថ្ងៃទី២០.១២.២០១៧ សម្រេចរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ ក្នុងរោងចក្រ ហ្គាវ័ន្ត ដឹកនាំដោយលោក ឡាយ គឹមឡាញ់ អាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល៕
មតិយោបល់