ព័ត៌មានកីឡា

Real ចង់ឲ្យ Bale បូក ១០០ លានអឺរ៉ូ ដើម្បីដូរយក Hazard វិញ

បើទោះបីជាមួយរយ:ចុងក្រោយនេះ ក្រុមអធិរាជស Real Madrid ហាក់លេងឡើងជើងវិញក៍ដោយ តែក្រុមអេស្ប៉ាញមួយនេះ នៅតែព្យាយាមនាំយកកីឡាករ​ចំណូលថ្មី និងលក់កីឡាករចាស់វិញដដែល។

ជាក់ស្តែងណាស់​ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមឲ្យ Gareth Bale ទៅកាន់ក្រុមតោខៀវ​ Chelsea ដោយបូកបន្ថែមលុយប្រមាណជា ១០០ លានអឺរ៉ូទៀត ដើម្បីនាំយក Eden Hazard មកកាន់ Bernabeu វិញ។ Real Madrid ពិតជាចង់បាន Hazard យ៉ាងខ្លាំង ដែលកាលពីកន្លងមក ក្លិបអេស្ប៉ាញមួយនេះ បានហ៊ានចំណាយដល់ទៅ ២០០ លានអឺរ៉ូ ក្នុងការទិញយកកីឡាករប៊ែលហ្ស៊ិករូបនេះ។

យ៉ាងណាវិញ ដើម្បីកាត់បន្ថយការចំណាយលើការទិញ Hazard ក្រុម Real Madrid បានប្តូរគោលដៅ ថ្មីវិញ ដោយចំណាយត្រឹម ១០០ លានអឺរ៉ូ បូកជាមួយ Gareth Bale ក្នុងការទាក់ចិត្ត Chelsea ឲ្យលក់ Hazard ឲ្យ។ ក៍ប៉ុន្តែ Hazard ថ្វីបើមិនទាន់ចុះកុងត្រាថ្មី ជាមួយ Chelsea តែកីឡាកររូបនេះ បានទម្លាយឲ្យដឹងចុងក្រោយថា រូបគេសប្បាយចិត្តក្នុងការ​លេងឲ្យ Chelsea ដែលនេះបង្ហាញឲ្យឃើញថា អនាគត់របស់ Hazard មិនទាន់ដឹងច្បាស់នៅឡើយទេ។

មតិយោបល់