ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោក សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនយុវជនចំនួន៣នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតចំណុចខាងលិចស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវជនទាំង៣នាក់ទី១ មានឈ្នោះ ស៊្រាង ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់គ្រឿងសង្ហារឹម ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត ភូមិសូទិព្ធ ស្រុកជើងព្រៃ ខេត្តកំំពង់ចាម , ទី២ ស្រិន ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នកគ្រប់ឃ្លាំងមួយកន្លែង និងជានិសិត្ស ឆ្នាំទី៤នៃសាកលវិទ្យាល័យណតតុន ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានស្រុកកំណើត ភូមិដា ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៣ មានឈ្នោះ ឡាយ ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកកន្លែងអ៊ុតលេបថប ស្នាក់នៅផ្សារទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើរនៅផ្សារបែកចាន ស្រយកអង្គស្នួល ខេត្តកណ្តាល។ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-3055ចំនួន១។
បច្ចុប្បន្ន យុវជនទាំង៣នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនបន្តមកសួរនាំនៅ អធិកាដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់