ព័ត៌មានជាតិ

សម្តេចតេជោ៖ ការកែទម្រង់ក្នុងវិស័យសុខាភិបាល មិនអាចធ្វើតែឯងបានទេ

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការកែទម្រង់នៅក្នុងវិស័យសុខាភិបាល មិនមែនវិស័យសុខាភិបាល ធ្វើការតែឯងបាននោះទេ គឺត្រូវមានការពាក់ព័ន្ធគ្រប់ទាំងអស់ តួយ៉ាងដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ វាមិនមែនជាតួនាទីផ្តាច់មុខ របស់ក្រសួងសុខាភិបាលនោះទេ វាទាក់ទងនឹងការអប់រំ សាធារណការជាដើម។

សម្តេចតេជោបានលើកឡើងថា “ខ្ញុំអត់ទទួលបានទេ ការលើកឡើងអំពីបញ្ហាសុខាភិបាល ដែលថា ៩០ភាគ មិនល្អ។ ព្រោះបើមិនល្អដល់ទៅ៩០ភាគរយទៅហើយ តើមានមនុស្សប៉ុន្មាននាក់ នឹងស្លាប់? នៅកម្ពុជា កើតកូនច្រើនណាស់។ មិនបាច់មើលទៅណាឆ្ងាយទេ ខ្លួនខ្ញុំផ្ទាល់ ផលិតកូនច្រើនណាស់ ហើយមានចៅរហូតដល់ទៅ១៧កន្លះ។ កូនប្រសារស្រី រៀនដល់ទៅថ្នាក់បណ្ឌិតសុខាភិបាលសាធារណទៀត ប៉ុន្តែ បានសុទ្ធតែកូនស្រី រីឯកូនអ្នកខ្លះទៀត បានសុទ្ធតែប្រុសរហូតដល់មួយដំបរ”

សម្តេចតេជោបានមានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អាគារសិក្សាមួយខ្នងនៅសាលាក្រហម កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦៕

មតិយោបល់