ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉េអឹមចាប់រថយន្តដឹកឈើរបស់ព្រះអាជ្ញារងខេត្តក្រចេះ

ក្រចេះ: កម្លាំងកងរាជអាវុធហត្ថស្រុកស្នួលបានស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង និងឃាត់ខ្លួនអ្នកបើកបរ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុច៨៨ ស្ថិតឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

បើតាមអ្នកបើកបរឆ្លើយប្រាប់មន្ត្រីអាវុធហត្ថថា រថយន្តដឹកឈើដែលគេបើកបរ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់នេះ ជារបស់លោក ហាក់ ហ៊ាន់ ព្រះអាជ្ញារងខេត្តក្រចេះ។

ចម្លើយអ្នកបើកបរ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះប្រាប់មន្រ្តីប៉េអឹមស្រុកស្នួលទៀតថា ក្រោយពេលចាប់ឃាត់រថយន្តដឹកឈើភ្លាមៗ មានការអន្តរាគមន៍ពីលោក ហាក់ ហ៊ាន់ ឲ្យដោះលែង ប៉ុន្តែព្រះរាជអាជ្ញារងខេត្តក្រចេះ ម្នាក់ទៀត គឺលោក ធុច បញ្ចសន្តិភាព មិនឲ្យដោះលែង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា មានការបាចខិត្តប័ណ្ណ ក្នុងមណ្ឌលប្រឡងខេត្តក្រចេះ ចោទប្រកាន់លោកព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ និងមន្រ្តីនគរបាលម្នាក់ ពាក់ព័ន្ធនឹងករណីការចាប់ឈើ និងរកស៊ីឈើខុសច្បាប់៕

ចាប់រថយន្តដឹងឈើ (2)ចាប់រថយន្តដឹងឈើ (1)

https://youtu.be/MNhJ5GVPOBQ

មតិយោបល់