ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសជនជាតិចិន ជាបុគ្គលិកកាស៊ីណូ ដាយមិនស៊ី បានបើករថយន្តក្នុងសភាពស្រវឹង ទៅបុករថយន្តគេកំពុងចតស្ងៀមមុខផ្ទះខ្ទេចយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១២យប់ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លើវិថីឯករាជ្យ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក LUXES RX300 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8575 បើកបរដោយឈ្មោះ BING FENG ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន និងជាបុគ្គលិកកាស៊ីណូដាយមិនស៊ី បានបើករថយន្តក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករថយន្ត ១គ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2C-7622 ដែលចតទុកនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំខ្លួនអ្នកបើករថយន្តបង្ក រួមទាំងរថយន្តទាំង២គ្រឿង មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការតាមនីតិវិធីច្បាប់ទៀត៕
មតិយោបល់