ព័ត៌មានជាតិ

ទាញប៉័ងតោ កាប់ប្រហារបុរសម្នាក់ដាច់ម្រាមដៃអស់៤

​ភ្នំពេញៈ កម្លាំនគរបាលខណ្ឌសែនសុន ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីកាប់បុរសម្នាក់នឹងកាំបិតប៉័ងតោ បណ្ដាលឱ្យដាច់ម្រាមដៃអស់៤។ ហេតុការណ៍អំពើហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅមុខផ្ទះជួល ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ សំនៀង ស្រស់ អាយុ២២ឆ្នាំ មុខរបរជាងពិដាន បន្ទាប់ពីកើតហេតុសមត្ថកិច្ចដកហូតបានកាំបិតប៉័ងតោមួយ។ រីឯជនរងគ្រោះឈ្មោះ មាន វាសនា អាយុ២៤ឆ្នាំ រងរបួសដាច់ម្រាមដៃអស់៤ម្រាម។

បច្ចប្បន្ន ជនសង្ស័យត្រូវ បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់