ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយផ្ទុះកំហឹងដោយរើសដុំថ្ម បម្រុងគប់ទ្វារកញ្ចក់ បន្ទាប់ពីចូលទៅធនាគារដកលុយ តាមរយៈទូATM តែដកមិនបាន។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅធនាគារ ក្នុងមជ្ឈមណ្ឌលអ៊ែរវ៉ូត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង៣០ឆ្នាំ ដោយពិបាកទំនាក់ទំនងគ្នា ទើបសមត្ថកិច្ចបញ្ជូនខ្លួនគាត់ ទៅអប់រំនៅប៉ុស្តិ៍រដ្ឋបាលនរគបាលតែម្តង នៅអំឡុងពេលកើតហេតុ ។
តាមប្រភពពីសន្តិសុខ យាមប្រចាំនៅទីនោះ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន ធ្វើដំណើរតាមម៉ូតូឌុប មកចុះនៅចំណុចខាងលើ ហើយដើរចូលធនាគារកន្លែងទូATM ក្នុងគោលបំណងដកលុយ តែម្នាក់ឯង ចុចទូATM ម្តងហើយម្តងទៀត រួចចាប់ផ្តើមឡូឡា មិនដឹងថាមានរឿងអ្វី ទើបបានជាជនបរទេសរូបនេះ ឈ្លោះជាមួយទូATM ទៅវិញ តែមតិភាគច្រើន សន្និដ្ឋាន ថាមកពីកាតATMរបស់ជនជាតិចិននេះគ្មានលុយ ទើបដកលុយមិនបាន ទើបចាប់ផ្តើមបញ្ចេញចរឹកឆេវឆាវ ជាងខ្លាទៅទៀត ដើរចេញក្រៅ ស្រែកឆ្កាដៃឆ្កាជើងតែម្នាក់ឯង រួចមករើសបានដុំថ្ម បម្រុងងគប់កញ្ចក់ទ្វារ តែត្រូវបាន កម្លាំងសមត្ថកិច្ចប្រចាំការនៅក្បែរនោះឃាត់ បុរសតែបុរសរូបនេះ បញ្ចេញឫក ដូចសម្បើមរត់ទៅរើសដុំថ្មថ្មីមួយទៀត បម្រុងគប់ នាំឲ្យមានការប្រតាយប្រតប់ ជាមួយសមត្ថកិច្ច បណ្តាលឲ្យជ្រុះកាបូបលុយ និងដាច់ខ្សែដៃ៕
មតិយោបល់