ព័ត៌មានជាតិ

អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើង២ថ្ងៃ ព្រោះអគ្គិសនីវៀតណាម ជួសជុលកែលម្អខ្សែបណ្ដាញ

ភ្នំពេញ: នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១នេះ អគ្គិសនីកំពង់ចាម បានជូនដំណឹងឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ព្រោះអគ្គិសនីវៀតណាម ត្រូវធ្វើការជួសជុល កែលម្អខ្សែបណ្ដាញតង់ស្យុងមធ្យម២២គីឡូវ៉ុល។

ការផ្អាកការផ្គត់ផ្គង់ចរន្តរយ:ពេល២ថ្ងៃនេះ ធ្វើឡើងនៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង១៖៣០នាទីរសៀល ដល់ម៉ោង៦ល្ងាច និងនៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៦ល្ងាច៕

មតិយោបល់