ព័ត៌មានជាតិ

លោក ងិន អូន អាងអំណាចរកស៊ីឈើខុសច្បាប់ គ្មានមន្រ្តីណាហ៊ានក្អក

រតនគីរី: លោក ងិន អូន នាយរងការិយាយ័លនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរី យកតួនាទី និងអំណាចរបស់ខ្លូនរកស៊ីឈើខុសច្បាប់ គ្មានសមត្ថកិច្ចណាហ៊ានក្បែរ។

បើយោងតាមសំដីមហាជន ក៏ដូចប្រជាពលរដ្ឋរស់នៅក្រុងបានលុងទាំងមូលបាននិយាយគ្រប់ៗគ្នាថា បើនរណាម្នាក់ចង់សាងសង់វិឡា ផ្ទះធំ ផ្ទះតូច គ្រប់ប្រភេទ ឬដឹកជញ្ជួនទៅក្រៅស្រុក អ្នកទាំងនោះតែងតែទៅទិញឈើ ឬកុម្ម៉ង់ឈើពីលោក ងិន អូន នេះឯង ដែលមានទីតាំងនៅភូមិទេសអង្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ជាដេប៉ូលក់ឈើជាងដប់ឆ្នាំមកហើយ។

ប្រភពដដែលបន្តឲ្យដឹងទៀតថា ដេប៉ូលក់ឈើគ្រប់ប្រភេទនៅក្រុងបានលុងនេះ គឺជារបស់ប៉ូលិសសេដ្ឋកិច្ចខេត្ត បានដាក់ពង្រាយកូនចៅស្ទើរគ្រប់ស្រុកមានម៉ាស៊ីនត្រង់ស៊ីន័រ រណាយន្ដ គោយន្ដកែច្នៃដឹកអារជ្រៀកឈើយ៉ាងគគ្រឹកគគ្រេង ជាពិសេសនៅចំណុចស្រុកកូនមុំ គឺលោក អូន បានដាក់ម៉ាស៊ីនត្រង់ស៊ីន័រ រាប់សិបគ្រឿងអារជ្រៀកឈើឮសំឡេងយ៉ាងកងរំពងពេញព្រៃ គ្មានមន្ទ្រីជំនាញណាហ៊ានក្អកនោះឡើយ។ ឈើទាំងនោះបានដឹកមកដាក់តាំងលក់នៅក្នុងដេប៉ូខាងលើយ៉ាងរលូន ហើយបើកលក់ឆៅៗ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ព្រោះរូបគាត់ចេះសែនព្រេនម្ចាស់ទឹកម្ចាស់ដី ដូច្នេះហើយគ្មានមន្រ្តីហ៊ានក្អកខ្លាចបាត់លាភសក្ការ:។

វិញបញ្ហានេះលោក ហ៊ុង រាន នាយផ្នែករដ្ឋាបាលព្រៃឈើក្រុងបានលុងមិនអាចសុំការបន្លឺបានទេ ដោយទូរស័ព្ទខលចូលជាច្រើនដងគ្មានអ្នកទទូល៕

មតិយោបល់