នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៦២នាក់ទៀត ដែលក្នុងនោះអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មាន ៦០ នាក់ និង ២ ករណីនាំចូលពីក្រៅប្រទេស ។ ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ២១ នាក់ ផងដែរ ។ ក្នុងចំណោមអ្នកឆ្លងនៅក្នុងសហគមន៍ថ្ងៃនេះក៏ឃើញមាននៅខេត្តកោះកុងរកឃើញឆ្លងច្រើននាក់ គួរឱ្យកត់សម្គាល់ ចំនួន ៨ នាក់មានផ្ទុកកូវីដ ១៩ ដូចខាងក្រោមនេះ៖

- បុរសជនជាតិខ្មែរ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ
ខេត្តកោះកុង។
- បុរសជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
- ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំក្អមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
- បុរសជនជាតិខ្មែរ អាយុ ៥៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភូមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
- ស្ត្រីជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្ត កោះកុង។
- ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភូមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
- ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភូមាស ស្រុកគិរីសាគរ ខេត្ត
កោះកុង។
- បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិកូនកុក ឃុំភូមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
បច្ចុប្បន្នអ្នកជំងឺ ០៨នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ៕
មតិយោបល់