ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ពាក់ពន្ធ័ករណី លួចបង្គោលស្លាកចរាចរណ៍ នៅស្រុកអង្គស្នួល ចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ន

កណ្តាលៈ មន្ត្រីតុលាការថ្លែងថា នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីលួច បង្គោលស្លាកចរាចរណ៍ បណ្តោះអាសន្នដាក់ពន្ធនាគារពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្ភស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមមាត្រា៣៥៣ និង៣៥៦នៃក្រមព្រហ្មទណ្ឌ។ បទល្មើសកំណត់ផ្តន្ទាទោសពី៦(ប្រាំមួយខែ)ទៅ៣(បីឆ្នាំ) និងពិន័យជាប្រាក់ពី១.០០០.០០០រៀល ទៅ៦.០០០.០០០រៀល។

ជនត្រូវចោទទី១ឈ្មោះ ម៉ង ឆៃយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិព្រៃទា ឃុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ ឈឹម សុធា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើកល្បាតប្រទះឃើញមុខសញ្ញាសង្ស័យហើយត្រួតពិនិត្យរកឃើញវត្ថុតាំងខាងលើ។ តាមចម្លើយសារភាពរបស់ឈ្មោះ ម៉ង់ ឆៃយ៉ា បានសារភាពថាខ្លួន បានឃើញបង្គោល ស្លាកចរាចរណ៍នៅចិញ្ចើមផ្លូវជាតិលេខ៤នេះទ្រេត ទើបកាច់បាក់តែម្នាក់ឯង យកហើយហៅឈ្មោះឈឹមសុធានេះជួយ លើកដាក់លើរ៉ឺម៉ករួចជិះចេញទៅទិសខាងកើតជួបសមត្ថកិច្ចល្បាតឃាត់តែម្តង។
វត្ថុតាងចាប់យក ដែកគាស់១,ដាវ២ដើម,សោខ្សៀ២ដើម,ដង្កាប់អូតូ១ដើម,ដង្កាប់មុខស្រួច១និងដង្កាប់មុខកាតឹប១ដើម កាំបិតបុ័ងតោ១,សោតចិញ្ចៀន១៧ដើម ពូថៅ១ ដែកលួសពត់ជាលេខ៩សម្រាប់ឆ្កឹះសោ១,ទូរសព្ទដៃ២គ្រឿង ម៉ាកVFone ១។ ទូរសព្ទចិនមិនស្គាល់ម៉ាក១ ដែកទីបមូលមុខកាត់១តឹកដាក់ស្លាកប៉ាន់ណូចរារចរ១ដើម កន្ទុយរ៉ឺម៉ក១ ម៉ូតូសង់ កូរ៉េសណ្ដោងរ៉ឺម៉ក១គ្រឿង៕

មតិយោបល់