ព័ត៌មានបច្ចេកវិទ្យា

Galaxy Tab S4 10.5″ នឹងប្រើបន្ទះឈីប Snapdragon 835 និង Android 8 ចេញពីប្រអប់

យោងតាម Bendmark បែកធ្លាយថ្មីៗនេះបានបង្ហាញថា ថេប្លេតលំដាប់ខ្ពស់ជំនាន់ទី៤ របស់ក្រុមហ៊ុន Samsung នឹងបំពាក់បន្ទះឈីបជំនាន់ Snapdragon 835 ព្រមទាំងប្រព័ន្ធ Android Oreo 8.0 ចេញពីប្រអប់តែម្តង។

ព័ត៌មានលើ Bendmark នោះបានឱ្យដឹងបន្ថែមថា Galaxy Tab S4 នឹងប្រើអេក្រង់ប្រភេទ Super AMOLED ទំហំ ១០.៥​ អីុញ ខ្នាតបញ្ចាំងរូបភាព ២៥៦០x១៦០០ ភិចសែល ខ្ពស់ជាង Tab S3 និង S2 ដែលមាន ២០៤៨x១៥៣៦ ភិចសែល។

ដោយឡែកកាមេរ៉ាមុខ/ក្រោយ នឹងមានទំហំ ៨/១៣ មេហ្គាភិចសែល ប្រើ RAM ទំហំ ៤ ជីហ្គាបៃយ៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍។

ប្រភពដដែលឱ្យដឹងទៀតថា Galaxy Tab S4 10.5″ នេះនឹងប្រកាសចេញព្រមជាមួយ Galaxy S9 នាព្រឹត្តិការណ៍ WMC 2018 នៅថ្ងៃទី ២៥ កុម្ភៈ ដើមសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលព័ត៌មានថេប្លេតរបស់ក្រុមហ៊ុន Samsung ត្រកូល Tab S លេចចេញនោះ ខណៈគ្រប់គ្នាផ្តោតសំខាន់តែលើស្មាតហ្វូន Galaxy S9​ ដែលត្រូវបានប្រកាសជាផ្លូវការនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ៕

ប្រភពព័ត៌មានៈ GSM Arena

មតិយោបល់