ភ្នំពេញៈ មានករណី ឧត្តមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃម្នាក់ បានធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជាន់ទី១ ផ្ទះលេខ១៦ ផ្លូវ១២ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជា ឧត្តមសេនីយ៍ត្រី ច័ន្ទ ក្រេតគៀង ភេទស្រី អាយុ៤៦ឆ្នាំ ជាអនុប្រធាននាយកដ្ឋានអត្តសញ្ញាាណប័ណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង ខណៈដែលត្រឡប់មកពីមន្ទីរពេទ្យវិញ សង្ស័យថា តូចចិត្តនឹងជំងឺប្រចាំកាយ។
តែទោះបីជាយ៉ាងណា សមត្ថកិច្ចនិងបន្តស្រាវជ្រាវបន្ថែមទៀត៕
មតិយោបល់