ព័ត៌មានជាតិ

ឃាតកម្មទៅលើក្មេងស្រីអាយុ១៥ឆ្នាំក្នុងចម្ការស្វាយចន្ទី សង្ស័យជាករណីរំលោភ​សម្លាប់

រតនគិរីៈ មានករណីឃាតកម្មមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសាកសពក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានគេសម្លាប់ នៅក្នុងចម្ការស្វាយចន្ទីទាំងអាក្រាតកាយ សង្ស័យជាករណីរំលោភសម្លាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះ មានឈ្មោះក្វេះ​ ខា​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ទំពួន បានស្លាប់ខណៈដែលបាត់ពីផ្ទះ ដោយគ្រាន់តែដឹងថាទៅរៀនគួរ តែបែរជាបាត់រហូត មិនឃើញត្រឡប់មកផ្ទះ លុះ​តាមស្វែងរក បែរជាឃើញសពស្លាប់ទាំងអាក្រាតកាយក្នុងចម្ការស្វាយចន្ទី។

បន្ទាប់ពីកើតហេតុ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​គ្រូពេទ្យ​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល​វិ​ច័យ​លើ​សព​ បាន​ឲ្យ​ដឹង​ថា​ បើ​យើង​មើល​ទិដ្ឋភាព​ជាក់ស្តែង ការស្លាប់របស់ក្មេងរងគ្រោះជាករណី​រំលោភ​សម្លាប់​ ប៉ុន្តែ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច័យ សព​មាន​ស្នាម​វាយ​បែក​ច្រមុះ​ខាងស្ដាំ​ និងស្លាប់​ដោយសារ​ច្របាច់.ក​ ចំណែក​ការ​រំលោភ​សេពសន្ថវៈ​គ្មានទេ​​ ហើយជនរងគ្រោះបានបាត់​កងដៃ​ រីឯ​ម៉ូតូ​​មិន​បាត់បង់​នោះទេ​ តែទោះបីជាយ៉ាងណា សមត្ថកិច្ចនឹងបន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីតាមចាប់ឃាតកយកមកផ្តន្ទាទោស៕

មតិយោបល់